ជីវិតមនុស្ស ពិតមើលមិនឃើញមែន...
ថ្ងៃសៅរ៏ ទី១២ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៩:៤៨ (12-08-2017 09:48)
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជនម្នាក់បានស្លាប់ក្រោយពីជិះទូកកម្សាន្តលេងសម្រាប់លិចទូក បណ្តាលឱ្យលង់ កើតឡើងកាលពីវេលាម៉ោង០៤ និង៣០រសៀលថ្ងៃទី១១ សីហា ស្ថិតក្នុងកស្សិណទឹកមុខប្រាសាទបាណន់ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះដែលស្លាប់ឈ្មោះលាភ មេងហុង អាយុ១៦ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុត្រូវដឹងគេថា ជនរងគ្រោះនិងមិត្តភក្តិ បានមកនាំគ្នាចុះជិះទូកលេង តែមិនដឹងយ៉ាងម៉េច ស្រាប់តែទូកនោះលិច បណ្តាលឱ្យជនរងគ្រោះលង់ស្លាប់តែម្តង ។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
