Header Ads

លោក DUTERTE ឱ្យ​ប៉ូលិស​សម្លាប់​ពួក​ឆ្កួត​ៗ​តដៃ

ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៧:២០   (28-08-2017 17:20)
ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​២៨ សីហា អនុញ្ញាត​ឱ្យ​ប៉ូលិស​បាញ់​សម្លាប់​ពួក «​ឆ្កួត​ៗ» ដែល​ហ៊ាន​តដៃ​ចំពោះ​ការ​ចាប់ខ្លួន​ពួក​គេ​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ។
ក្នុង​ពិធី​មួយ​នា​ជាយក្រុង​ម៉ានីល លោក RODRIGO DUTERTE បាន​ថ្លែង​ដោយ​ផ្ទាល់​ដល់​ប្រមុខ​ប៉ូលិស​នៃ​ទីក្រុង​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស ដែល​ចៅហ្វាយ​ក្រុង​នេះ ត្រូវ​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​ឱ្យធ្វើ​ដូច្នេះ ។ លោក​ពោល​ទៅ​កាន់​ប៉ូលិស​ថា កាតព្វកិច្ច​របស់​លោក​អ្នក​ទាមទារ​ឱ្យ​ជម្នះ​ការ​តតាំង​របស់​មនុស្ស​ដែល​លោក​អ្នក​ត្រូវ​ចាប់ខ្លួន ហើយ​ប្រសិនបើ​គេ​ហ៊ាន​តដៃ​ខ្លាំង​កា្លនោះ លោក​អ្នកមាន​សិទ្ធិ​សម្លាប់​ពួក​ឆ្កួត​ៗ នេះ​ជា​បញ្ជា​របស់ខ្ញុំ ។
ទោះបី​យ៉ាងណា លោក RODRIGO DUTERTE អះអាង​ថា ការ​សម្លាប់​មនុស្ស និង​ការ​ធ្វើឃាត​មនុស្ស​ក្រៅ​តុលាការ​ពុំ​អនុញ្ញាត​ឡើយ និង​ថា ប៉ូលិស​ត្រូវ​គោរព​នីតិរដ្ឋ​ដោយ​បំពេញ​បណ្តា​បេសកកម្ម​ឱ្យ​បាន​ល្អ ។
យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ប្រកាស​ពី​ឆ្នាំ​២០១៦ ដោយ​លោក DUTERTE ពេល​លោក​ឡើង​កាន់​អំណាច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់​នាក់ ហើយ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​របស់​អន្តរជាតិ ៕
Powered by Blogger.