Header Ads

ការ​យល់​ឃើញ​ខុស​គ្នា ៤ យ៉ាង​រវាង​បុរស និង​នារី ដែល​ជាប់​ដាន​អតីតកាល

មិន​ថា​មនុស្ស​ស្រី ឬ​ប្រុស​ទេ ប្រាកដ​ជា​មាន​អតីតកាល​ជាមួយ​សង្សារ។ តែ​សម្រាប់​នារី និង​បុរស​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ពី ex ហើយ​បញ្ហា​អាច​រីក​រាលដាល​ទៅ​ជា​ធំថែម​ទៀត​ផង៖

១.របស់​ដែល​បន្សល់​ទុក​ដោយ​អតីត

​ស្រី​ៗ​ចិត្ត​មិន​​សូវ​ទូលាយ​ប៉ុន្មាន​ទេដែល​ទទួល​យក​រឿង​នេះ​បាន​។ ព្រោះ​គិត​ថា ​មិត្ត​ប្រុស​ខ្លួន​នៅ​នឹកនា​អតីត​សង្សារ​គេ ហើយ​បើ​នាង​បែក​គ្នា​ជាមួយ​អ្នក​ចាស់ វត្ថុ​អនុស្សាវរីយ​​ទាំង​ប៉ុន្មាន​ប្រាកដជា​​យក​បោះចោល​អស់​មិន​ខាន។ ប៉ុន្តែ​មនុស្ស​ប្រុស​មិន​គិត​បែប​នេះ​ឡើយ គេ​មិន​ចាត់​ទុក​របស់​កំប៉ិកកំប៉ុក​អស់​នោះ​ជា​រឿង​សំខាន់​ ឬ​អាច​ជួយ​ឲ្យ​ស្នេហា​ដែល​បែកបាក់​នោះ​ត្រឡប់​ជានា​គ្នា​វិញ​បានទេ គ្រាន់តែ​គេ​មិន​ចង់​បំផ្លាញ​របស់​គ្មាន​កំហុស ហើយ​​ចិត្ត​ស្មោះ​ត្រង់​​នៅ​នឹង​សង្សារ​ថ្មី​ជានិច្ច។






២.មិន​បង្ហាញ​មុខ​ជា​សាធារណៈ

ក្រោយ​បែក​សង្សារ​ចាស់ ហើយ​មក​សេពគប់​អ្នក​ថ្មី មនុស្ស​ប្រុស​ខ្លាច​មិន​ទាន់​ចង់​បង្ហាញ​ជា​សាធារណៈ​តាម​រយៈ​បណ្ដាញ​សង្គម​នោះ​ទេ តែ​បើ​មាន​ឱកាស​គេ​នឹង​នាំ​ទៅ​ជួប​សាច់ញាតិ​តែម្ដង។ សម្រាប់​នារី​វិញ​មិន​គិត​បែប​នោះ​ទេ បែរជា​ខឹង​ថា​គេ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​ទំនាក់ទំនង​ខ្លួន តែ​អ្នក​ចាស់​បែរ​ជា​ធ្លាប់​បាន​បង្ហាញ។

៣.មិន​អាច​រំលឹក​ពី​សង្សារ​ចាស់

ស្រី​ៗ បើ​ឮ​សង្សារ​ខ្លួន​រំលឹក​ពី​អ្នក​ចាស់​គេ​នៅ​ចំពោះ​មុខ​នោះ នឹង​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ភ្លាម ទោះជា​និយាយ​ធម្មតា​ៗ ហើយ​មក​លើក​ន័យ​លើក​តម្កើង​យើង​ប៉ុណ្ណា​ក៏​ដោយ។ តែ​សម្រាប់​បុរស​វិញ មិន​មែន​អ្វី​ទេ ព្រោះ​គេ​មិន​ចាប់អារម្មណ៍​ពី​អ្នក​ចាស់​ឡើយ ព្រោះ​គេ​មាន​យើង​នៅ​ក្បែរ​ទៅ​ហើយ។

៤.ឃើញ​អតីត​សង្សារ​ចាស់

មនុស្ស​ប្រុស​ទោះ​ជា​បែក​គ្នា​ហើយ​ក៏​ដោយ បើ​បាន​ជួប​អតីត​សង្សារ គេ​ប្រាកដជា​ទៅ​និយាយ​រាក់ទាក់​គ្នា​ធម្មតា។ តែ​ស្រី​ៗ​មិន​ចង់​ឲ្យ​ទៅ​ជា​បែប​នោះ​ឡើយ ពោល​ពេល​ឃើញ​មិត្ត​ប្រុស​ខ្លួន​ទៅ​និយាយ​រក​អ្នក​ចាស់​គេ ធ្វើឲ្យ​វា​ប៉ះពាល់​ដល់​អារម្មណ៍ ព្រោះ​មនុស្ស​ស្រី​ពេល​គេ​បែក​គ្នា​ជាមួយ​សង្សារ​ចាស់ ទោះ​ជួប​គ្នា​ក៏​មិន​ទៅ​រាប់រក​ទៀត​ដែរ។ ដូចនេះ​ហើយ​ទើប​មនុស្ស​ស្រី​មិន​ចង់​ឲ្យ​មិត្ត​ប្រុស​ខ្លួន ទៅ​និយាយ​រក​អ្នក​ចាស់។

ស្រី​ៗ​ទោះជា​ដឹង​ច្បាស់​ថា បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​មុខ​សង្សារ​ស្រលាញ់​ខ្លួន​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​ចង់ឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្នា​ដែរ។ ព្រោះ​មនុស្ស​ស្រី​ក្រោយ​បែក​គ្នា​ហើយ គឺ​កាត់ផ្ដាច់​ពី អ្នក​ចាស់​ទាំងអស់ ហើយ​ចង់​ឲ្យ​បុរស​ធ្វើ​ឲ្យ​បាន​ដូច​ខ្លួន​ដែរ៕




No comments

Powered by Blogger.