Header Ads

ប្អូនថ្លៃ​កាប់​អតីត​បងថ្លៃ រង​របួសធ្ងន់​…

ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៩:៤៤   (30-08-2017 19:44)

ខេត្តកណ្តាល ៖ នា​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨ និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ពី​បទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ នៅ​ចំណុច​ក្រោមផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ឈ្មោះ ដ​ន វាសនា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ របួស​ដៃ​ខាងឆ្វេង​ស្រាល​។

ចំណែក​ជន​បង្ក​ឈ្មោះ ហ៊ុន ផា​ណា ហៅ​នាង ភេទ​ប្រុស អាយុ​32​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា​។ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់ និង​ជន​បង្ក​អតីត​ជា​បង​ប្អូនថ្លៃ​ហើយ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​គ្នា​កន្លង​មក​។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​នាំ​បងប្អូន​ជួបជុំ​គ្នា​ផឹកស្រា​នៅផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជន​បង្ក​បាន​កាន់​កាំបិត​ផ្គាក់​ដើរ​ចូល​សំដៅ​មក​កាប់​អតីត​បងថ្លៃ​ត្រូវ​ខាង​ខ្នងកាំបិត​ចំ​ខ្នងដៃ​ខាងឆ្វេង​បណ្ដាល​ឲ្យ​មាន​របួស​ជាំ​ហើម​ប៉ោង រួច​ហើយ​ជន​បង្ក​ព្យាយាម​រត់គេច​ខ្លួន​បាត់​។

លុះ​ព្រឹក​ឡើង​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​។ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​បង្ក​ដែល​សម្ងំ​នៅផ្ទះ​រួម​ជាមួយ​វត្ថុ​តាង​កាំបិត​ផ្គាក់​១ ដង​ឫស្សី​ផ្លែ​ដែក ប្រវែង​០.៤០​សង់ទីម៉ែត្រ យក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

No comments

Powered by Blogger.