Header Ads

ឃាត់ខ្លួន​វៀតណាម​ប្រុស​ស្រី​១៦​នាក់

ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៦:៤២   (30-08-2017 16:42)

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី​១៦​នាក់ ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយ​នគរបាល​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ នៅ​វេលា​ម៉ោង​១៥​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​ចូល​មក​ធ្វើការ និង​រស់នៅ​ដោយ​ខុសច្បាប់ ។

ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នេះ ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ។

ជា​លទ្ធផល សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់ ប៉ុន្តែ​ជាក់ស្តែង​រក​ឃើញ​មាន​តែ​១៦​នាក់ ក្នុង​នោះ​ស្រី​៧​នាក់ ដែល​ពួក​គេ​គ្មាន​លិខិតឆ្លងដែន និង​ច្បាប់​អនុញ្ញាត​ការងារ​ត្រឹមត្រូវ ដូច្នេះ​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ ប​ញ្ចូ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​ជនបរទេស​ណា ដែល​ចូល​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជាមួយ​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​នោះ ពួក​គេ​នឹង​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំ​បែបបទ​ស្នើរ​ទៅ​ក្រសួងមហាផ្ទៃ សុំ​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅ​ពេល​ខាង​មុខ ៕

No comments

Powered by Blogger.