Header Ads

បង្ក្រាប​យ៉ាងណា​ក៏​មិន​ចេះ​អស់​...

ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៥:៥៩   (30-08-2017 15:59)

ខេត្តកណ្ដាល ៖ ជន​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បែក​ចាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បាន​ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​រួម​ជាមួយ​របស់របរ​មួយ​ចំនួន​ទៀត​ផង​ដែរ ហើយ​ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ គឹ​ម សុធា​រិ​ទ្ធ ហៅ​ស្វិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។ កម្លាំង​នគរបាល​បាន​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE) ចំនួន​១៦​កញ្ចប់​តូច​, ទូរស័ព្ទ​ដៃ​ណូ​គា​ចុច​ពិល​១​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក​ពេល​នេះ​នៅ​ពេលធ្វើការ​ស្រាវជ្រាវ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បែក​ចាន​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យ​ជា​មុខសញ្ញា​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​នៅ​ចំណុច​កើតហេតុ ទើប​កម្លាំង​ចុះ​ទៅ​បង្ក្រាប និង​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​នោះ​ភ្លាម​ៗ និង​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​នៅ​នឹង​ខ្លួន​ជនសង្ស័យ​នោះ​ចំនួន​១៦​កញ្ចប់​តូច ហើយដោយ​មាន​បទបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្តកណ្ដាល និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជា​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ មេឃុំ​ផង​ក​ម្លាំ​នគរបាល​ខាងលើ បាន​ធ្វើការ​ឆែកឆេរ​នៅ​ក្នុងផ្ទះ​ជន​នោះ​ហើយ​រក​ឃើញ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ៕


No comments

Powered by Blogger.