Header Ads

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​ មិនទាន់ស្គាល់អត្តសញ្ញាណ

ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៥:៣៨   (30-08-2017 15:38)

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ អណ្តែត​ទឹកទន្លេ នៅ​ចំណុច​ក្រោយ​ហាង​នំ​បុ័ង​ភ្នំពេញ ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​និង​៣០​ព្រឹក ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ ហើយ​នគរបាល​ក៏​បាន​នាំ​គ្នា​ជួយ​ស្រង់​ដើម្បី​ត្រួតពិនិត្យ ។

សព​បុរស​នោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ស្លៀកខោ​ខ្មៅ​ជើងវែង​អត់​ពាក់អាវ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ប្រជា​នេសាទ ដែល​បង់​សម្លាញ់​នៅ​តាម​ដង​ទន្លេសាប ក៏​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ សព​ត្រូវ​បាន​នគរបាល​ស្រង់​ឡើងគោក ដើម្បី​ត្រួតពិនិត្យ ។

តាម​ការ​ត្រួតពិនិត្យ សព​ពុំ​មាន​ស្លាកស្នាម ដែល​បញ្ជាក់​ថា សព​ត្រូវ​បាន​គេ​សម្លាប់​នោះ​ឡើយ ។ នគរបាល​ក៏​បាន​សន្និដ្ឋាន​ថា សព​ស្លាប់​ដោយសារ​តែ​ឈ្លក់ទឹក ។ គេ​ពុំ​ដឹង​ថា សព​ស្លាប់​ដោយ​លង់ទឹក ឬ​លោតទឹក​សម្លាប់​ខ្លួន ពី​កន្លែង​ណា​នោះ​ទេ ។ បន្ទាប់​ពី​ត្រួតពិនិត្យ​រួច សព​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​វត្ត​ទួល​សង្កែ ដើម្បី​រង​ចាំ​រក​បងប្អូន ធ្វើបុណ្យ​តាម​ប្រពៃណី ៕

No comments

Powered by Blogger.