Header Ads

រថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកជំងឺម្នាក់ទៅពេទ្យ តែបែរទៅជាបង្កឱ្យមានរបួសថែម ៥ នាក់ទៀត ព្រោះតែ…

រថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកជំងឺម្នាក់ទៅពេទ្យ តែបែរទៅជាបង្កឱ្យមានរបួសថែម ៥ នាក់ទៀត ព្រោះតែ…
BY ប្រជាប្រិយ - 16 ម៉ោងមុន [POST-VIEWS] យុវវ័យមិនគួរអោយជឿ! Appហៅតាក់ស៊ីនិងកង់បី ស្រួល ទាន់ចិត្ត ហើយ តំលៃជិះថោក ហួស ពីការស្មាន!! 
វាពិតជាស៊យ ជាន់លើស៊យមែន ដែលរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជនមួយ បានដឹកអ្នកជំងឺមកព្យាបាលនៅភ្នំពេញបែរជារេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យអ្នកដែលកំពុងមានជំងឺ និង សង្គ្រោះបន្ទាន់ រងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍បន្ថែមមួយជាន់ទៀត និង អ្នកអមដំណើរ ៤ នាក់ផ្សេងទៀត ក៏រងរបួសធ្ងន់ធ្ងរដែរ ។ ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣២-១៣៣ ស្ថិតនៅ ភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។សមត្ថកិច្ចស្រុកកំពង់សិលា បានឱ្យអ្នកសារព័ត៌មានដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បង្កឡើងដោយរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជន ជារបស់ឈ្មោះ ផូ ផាន់នី មិនមានស្លាកលេខ បានដឹកអ្នកជំងឺ ឈ្មោះ ជួន ញ៉ាញ់ អាយុ ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីគ្លីនិករបស់ខ្លួន ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុច កើតហេតុ រថយន្តបានរេចង្កូត ធ្លាក់ផ្លូវចម្ងាយប្រហែល ៣០ ម៉ែត្រ បណ្តាលឱ្យអ្នករួមដំណើរមានប្រពន្ធ កូនចំនួន ៤ នាក់ បានរងរបួសធ្ងន់ និង ស្រាល ។ ក្រោយពីកើតហេតុភ្លាមៗ អ្នករបួសត្រូវបានយកទៅព្យាបាល ជាបណ្តោះអាសន្ន នៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល និង អ្នកដែលរបួសធ្ងន់ដឹកយកទៅភ្នំពេញបន្តទៀត ៕




No comments

Powered by Blogger.