Header Ads

ប្លន់នៅរាជធានីភ្នំពេញជាង ៤០ លើក ទើបតែមកជួបថ្ងៃអន្សា !

បន្ទាប់ពី​កាប់​ប្លន់​យកម៉ូតូ​ពី​យុវជន ២ នាក់​បណ្តាល​ឱ្យស្លាប់ និង របួស​ម្នាក់​កាលពី​វេលា​ម៉ោង ​៣ ​ទៀបភ្លឺ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៧ នៅតាម​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច ស្ពាន​អាកាស​ថ្មើរជើង​ជិត​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នគរបាល​បាន​ស្រាវជ្រាវ​រហូត​ចាប់បាន​បក្សពួក​ចោរប្លន់​យ៉ាងសកម្ម​​ចំនួន ៦ នាក់ ។​
ចោរប្លន់​មួយក្រុម ​មាន​គ្នា​ប្រហែល ​១០ ​នាក់ ​ប្រដាប់ដោយ​ដាវ ដែល​កន្លងមក​ធ្លាប់​បានធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ ​និង ​ឆក់​កាបូប​ព្រមទាំង​ខ្សែក ​កក្រើក​រាជធានី​ភ្នំពេញ​ប្រមាណជា ៤០ លើក​មកនោះ​ ពេលនេះ​ត្រូ​វបានសមត្ថកិច្ចចាប់បាន ៦ នាក់​ហើយ​ ដែលទី​១ មាន​ឈ្មោះ ​វេ​ង វាសនា អាយុ​ ១៨​ ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២ ឈ្មោះ​អ៊ឹម ចាន់​រតនៈ អាយុ ​១៧ ​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៣ ឈ្មោះ​កង ស៊ី​ធៀន អាយុ ​១៨ ​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៤ ឈ្មោះ ទេព ឈាង​ហៃ អាយុ​មុខរបរ​ជាង​សាឡុង ស្នាក់នៅ​ក្នុងភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទី​៥ ឈ្មោះ​បូ សុខ​បញ្ញា អាយុ​ ១៧ ​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ទី​៦ ឈ្មោះ​សុខ វ៉ាន់​សុធា​សិទ្ធ អាយុ ១៨ ​ឆ្នាំ រស់នៅក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បក្សពួក​មួយចំនួន​ទៀ​ត​សមត្ថកិច្ចកំពុងតាម​ចាប់ខ្លួន​បន្ត ។​

ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុ​ការ​ណ៍ប្លន់​នេះ មាន​ឈ្មោះ ហេង ហ៊​ត អាយុ ២២ ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ស្រុកកំណើតនៅក្នុង​ខេត្តកំពត និង ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រឡោកបែក សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក និង ម្នាក់ទៀត​ជា​មិត្តភក្ដិឈ្មោះ​ ឆោម វ៉ាន់​ឆៃ អាយុ ​២២ ​ឆ្នាំ ​រងរបួសយ៉ាងដំណំ ជាបុគ្គលិកនៅ​ក្រុមហ៊ុន​ជាមួយគ្នា ។ អ្នក​ទាំងពីរ​ត្រូវ​ក្រុមចោរ​ដេញតាម​កាប់​ប្លន់​យក​ម៉ូតូ ១ គ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ឡេ​តព​ណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CS-2728 នៅពេលដែលពួកគេ​កំពុង​ជិះ​ចេញពី​ក្លឹប​កម្សាន្ត ៕ 

No comments

Powered by Blogger.