Header Ads

កូរ៉េខាងជើង សម្រេចចិត្តបាញ់កាំជ្រួចគំរាមសមយុទ្ធយោធាហើយ

​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​ម៉ី​ស៊ី​ល​មួយ​គ្រាប់​ហោះ​រំលង​ពីលើ​ទឹកដី​ជប៉ុន​រួច​ធ្លាក់​ទៅក្នុង​សមុទ្រ​ប៉ាស៊ី​ភិ​ច​ភាគ​ខាងជើង ដែល​ទង្វើ​នេះ​ត្រូវបាន​ប្រទេស​ជប៉ុន​ហៅថា ជាការ​គំរាមកំហែង​ដ៏​សាហាវ​មួយ​ពី​កូរ៉េខាងជើង ។ ​ការបាញ់​បង្ហោះ​កាំជ្រួច​ឆ្លងកាត់​ប្រទេស​ជប៉ុន​នៅពេលនេះ ​គឺជា​រឿង​មួយ​ថ្មីចាប់តាំងពី​ឆ្នាំ ២០០៩ មក ចាប់តាំងពី​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង ​សហរដ្ឋអាមេរិក​បានចាប់ផ្តើម ។
​មេបញ្ជាការ​របស់​កូរ៉េខាងត្បូង​បានឱ្យដឹងថា កាំជ្រួច​ម៉ី​ស៊ី​ល​នេះ​បានធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ ២៧០០ គីឡូម៉ែត្រ និង ឈានដល់​ចំណុច​ល្បឿន​លឿន​ខ្លាំង​ក្នុង​រយៈកម្ពស់ ៥៥០ គីឡូម៉ែត្រ ត្រៀម​ហោះ​រំលង​តំបន់​កោះ Hokkaido ភាគ​ខាងជើង​ប្រទេស​ជប៉ុន មុន​ធ្លាក់​ចូលទៅ​សមុទ្រ ។
ជើង​ទម្រ​បាញ់​ត្រូវបាន​បង្ហោះ​ចេញពី​តំបន់ Sunan ក្បែរ​ទីក្រុង​ព្យុងយ៉ាង​នៃ​ប្រទេស​កូរ៉េខាងជើង មុន​ម៉ោង ៦ ព្រឹក ថ្ងៃ​អង្គារ​ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​យោធា​កូរ៉េខាងត្បូង​បានឱ្យដឹង ។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ NHK របស់​ជប៉ុន​បានឱ្យដឹងថា គ្រាប់​ម៉ីស៊ី​ល​នេះ​បាន​ហោះ​រំលង​លើ​កោះ Hokkaido រួច​បំបែក​ខ្លួន​ជា ៣ ចំណែក មុនពេល​ធ្លាក់​ទៅក្នុង​ទឹក​ចម្ងាយ ១១៨០ គីឡូម៉ែត្រ​ភាគ​ខាងកើត​ម្តុំ Cape Erimo ។
​ការធ្វើ​តេស្ត​បាញ់​កាំជ្រួច​នេះ គឺ​ប្រហែលជា​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម Hwasong -12 ហើយ​ដែលជា​កាំជ្រួច​មួយ​កូរ៉េខាងជើង​តែង​គំរាមថា ​នឹង​អាច​បាញ់​ទៅ​អាមេរិក នៅ​ដែន​កោះ Guam​បាន ។​ លោក Shizo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ហៅ​ការបាញ់​កាំ​ជ្រួច​នេះ ថា​ជា​រឿង​មួយ​មិនអាច​នឹកស្មាន​ដល់ និង ជាការ​គំរាម​ដ៏​ធ្ងន់ធ្ងរ​ព្រមទាំង​គ្រោះថ្នាក់​បំផុត ។ ហើយ​ថា​លោក​នឹង​អំពាវនាវ​ឱ្យមាន​កិច្ចប្រជុំ​បន្ទាន់​មួយជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ ៕ សុផល   (​ប្រភព​៖ Al Jazeera and news agencies)


Add caption



No comments

Powered by Blogger.