Header Ads

៥ចំណុចសម្រាប់​សិស្ស​ទី​១២​ ត្រៀម​ខ្លួន​មុន​ពេល​ប្រឡងបាក់​ឌុប

ការប្រឡងបាក់ឌុប គៀកមែនទែនហើយសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ គឺនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២១០៧ ខាងមុខនេះ។ ដើម្បី​ឱ្យ​ការ​ប្រឡង​ទទួល​បាន​ជោគ​ជ័យ​ នឹង​មាន​​លទ្ធផល​ល្អ​ សិស្សានុសិស្ស​ថ្នាក់​ទី​១២​ ទាំង​អស់​គួរ​គប្បី​ត្រៀម​នូវ​៥​ចំណុច​សំខាន់​ៗ​ ដូច​ខាង​ក្រោម​នេះ។
ចំណុចទី១៖ ជឿជាក់លេីសមត្ថភាពខ្លួនឯង
ការបេីចិត្តឱ្យទូលាយ គឺវាជួយអ្នកឱ្យមានអារម្មណ៍ស្ងប់ដូចជា ការដកដង្ហេីមឱ្យបានវែងៗ សម្រាកកាយ ហេីយស្រម៉ៃពីលទ្ធផលវិជ្ជមានរបស់យេីងពេលខាងមុខ។
ចំណុចទី២៖ បរិភោគអាហារឱ្យគ្រប់គ្រាន់
សារពាង្គកាយ និងខួរក្បាលរបស់យេីងត្រូវការថាមពល ដេីម្បីបំពេញមុខងាររបស់វាឱ្យបានប្រសេីរ។ ដូច្នេះ ពេលប្រឡងសិស្ស​ទី​១២​ ត្រូវញ៉ាំអាហារឱ្យឆ្អែតកុំទុកពោះទទេ ប៉ុន្តែជៀសវាងញុាំម្ជូរ ភេសជ្ជៈមានជាតិស្ក និងកាហ្វេអុីន ព្រោះវាអាចបង្កឱ្យរាកមួលនិងតានតឹងអារម្មណ៌។
ចំណុចទី៣៖ ធ្វេីលំហាត់ប្រាណមួយចំនួន
ការធ្វេីលំហាត់ប្រាណទៀងទាត់ និងហាត់ប្រាណក្នុងថ្ងៃប្រឡងអាចបន្ថយភាពតានតឹង តែកុំលេង​កីឡាណា ដែលបង្កឱ្យមាន​គ្រោះថ្នាក់។
ចំណុចទី៤៖ គេងឱ្យបានគ្រប់​គ្រាន់
ការគេងបាន​គ្រប់គ្រាន់ គឺធ្វេីឱ្យស្មារតីរឹងមាំ មិនធីងធោង មិន​ងងុយដេក មានអារម្មណ៍ល្អ​ និងខួរក្បាលស្រឡះ។
ចំណុចទី៥៖ ពិភាក្សាជាមួយគ្រូ
ត្រូវសាកសួរអំពីព័ត៌មានទាក់ទងនឹងការប្រឡង គន្លឹះ​ខ្លីៗ​ តិចនិក​នៃ​ការ​សរសេរ​ ដែល​អាច​ទទួល​បាន​ពិន្ទុ​ច្រើន​ និង​ចម្ងល់​ផ្សេងៗ​ទៀត​ទាក់​ទង​នឹង​ការ​ប្រឡង។
៥ចំណុចពិសេសខាងលេីនេះ អាច​នឹង​ជាជំនួយ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ ទាំង​អស់​ឱ្យជោគជ័យ​ក្នុង​កា​រ​ប្រឡង​នា​ពេល​ខាង​មុខ​ជាក់​ជាមិនខានឡេីយ៕
អត្ថបទ៖​ អឿន​ ពីសី
រូបភាព៖ អាឡូហា

No comments

Powered by Blogger.