Header Ads

បុក​​មន្ត្រីយោធាម្នាក់ដួល​ចូល​ក្រោម​​ក​ង់​ឡាន

ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៤:១៩   (29-08-2017 14:19)
រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុ​រ​សជា​មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍ ក្រោយ​ពី​ត្រូវ​រថយន្ត​មួយ​គ្រឿង​​បើក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង កើតឡើង​កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៩ សីហា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​វត្ត​ស្លែង ក្នុង​សង្កាត់​សង្កាត់​ពងទឹក ខណ្ឌដង្កោ ។
ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ​ជុំ សា​វ៉ុ​ន អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​ មាន​ឋាន​ន្ទ​រ​ស័ក្តិ​ព្រិ​ន្ទ​បាល​ឯក មានស្រុក​កំណើត​នៅ​​ឃុំ​កោះដាច់ ស្រុក​មុខកំពូល​ខេត្តកណ្តាល បច្ចុប្បន្ន​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រែះ ស្រុក​គិរី​វង្ស ខេត្តកំពត ជិះ​ម៉ូតូ​សង់​០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-8541 ។ ដោយឡែក ខាង​រថយន្ត​បង្ក​ មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​ទាំង​អ្នក​បើក និង​រថ​យន្តបាន​បើក​គេច​បាត់ ក្រោយ​កើតហេតុ ។
ទាក់ទិន​ករណី​ខាងលើ គេ​មិនដឹង​ពី​មូលហេតុ​ច្បាស់​នោះ​ទេ គ្រាន់តែ​ដឹងថា ទាំង​សងខាង​គឺ​ធ្វើ​ដំណើរ​ស្រប​ទិស​​គ្នា ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏ត្រូវ​រថយន្ត​បុកពីក្រោយបណ្តាល​ម៉ូតូ​ដួល​ចូលក្រោមកង់​រថយន្តកិន​ស្លាប់ភ្លាម​​​តែ​ម្តង ។

1 comment:

  1. Mohegan Sun Pocono - Mapyro
    Find your way around the 제주도 출장샵 casino, find where everything is located with Mapyro® 청주 출장샵 interactive interactive interactive interactive interactive interactive interactive interactive 경주 출장안마 interactive 진주 출장안마 interactive 경기도 출장안마 interactive interactive interactive interactive

    ReplyDelete

Powered by Blogger.