Header Ads

បើក​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុកពេញទំហឹង

ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៥:៤៨   (29-08-2017 15:48)
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​មួយទៀត​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​សងខាង បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​កែង​ផ្លូវ​បេតុង QMI ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ម៉ូតូ​បង្ក​ឆ្លងផ្លូវ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១N-៦២០០ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ QMI ទៅ​ផ្លូវជាតិ​លេខ​៤ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ ១A-០៥១៨ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​បាន​បន្តិច ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ដឹក​សំលៀក​បំពាក់​លក់​តាម​រោងចក្រ បាន​បើក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ស្តូក
ស្តឹង​រៀង​ៗ​ខ្លួន ។ បន្ទាប់​មក​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​សម្ភព រស្មី ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។
ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​វាស់វែង​នឹង​យក​ទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​កា​ដោះស្រាយ ៕

No comments

Powered by Blogger.