Header Ads

បើ​បុក​មនុស្ស​វិញ​មិនដឹង​ជា​យ៉ាងណា​ទេ ឲ្យ​តែ​បើកបរ​របៀប​ហ្នឹង

ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៤:៣៦   (29-08-2017 14:36)
ខេត្តស្វាយរៀង ៖ រថយន្ត​ធុន​យក្ស​យី​ឌុ​ប​១​គ្រឿង​ម៉ាក FUSO ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-០៥៦៧ របស់​ក្រុមហ៊ុន​ H.C បើកបរ​បុក​រះ​ខឿន​រង្វង់​មូល​ផ្លូវជាតិ​លេខ​១ ហោះ​ឡើង​បុក​រង្វង់​មូល​រូប​នាគ​រួច​ហោះ​ទៅ​បុក​របង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាក់​អស់​២​ផ្ទាំង ទៅ​មុខ​លែង​រួច សមត្ថកិច្ច​សង្ស័យ​ថា តៃកុង​ស្ទើ​ភ្លើង ។
ករណី​បើករថយន្ត​បុក​រះ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​រង្វង់​មូល​រូប​នាគ ខាង​មុខ​សាលាដំបូង​ខេត្តស្វាយរៀង ស្ថិត​នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ បើ​តាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន ចំ​កណ្តាល​ថ្នល់ បុក​ខឿន​រង្វង់​មូល បាក់​ស្លាក​សញ្ញា​ចរាចរណ៍​ហោះ​ប្លោង​ទៅ​បុក​រង្វង់​មូល​រូប​នាគ​បែក​ខ្ទេច ហើយ​ហោះ​បុក​ខឿន​រួច​ហោះ​ទៅ​បុក​របង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តស្វាយរៀង បាក់​អស់​២​ផ្ទាំង ទើប​ទៅ​មុខ​លែង​រួច ។
បន្ទាប់​មក​ក៏​ឃើញ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​បើកទ្វា​រថយន្ត​ចេញ​មក​ក្រៅ ពុំ​មាន​ឃើញ​របួស​ទេ ហើយ​បាន​ចុះ​ដោះ​ស្លាក​លេខ រួច​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ រថយន្ត​ខូច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ដាច់​ភ្លៅ និង​កង់​មុខ ៕

No comments

Powered by Blogger.