Header Ads

ជនជាតិ​ចិន​បើករថយន្ត​ធ្លាក់​ប្រឡាយ​ស្លាប់​ត្រាំ​១​យប់

ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៦:០២   (29-08-2017 16:02)
ខេត្តកំពង់ឆ្នាំង ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​ធ្លាក់​ប្រឡាយ​ទឹក​ស្លាប់​ក្នុង​រថយន្ត កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៧ នៅ​កំណាត់​លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​៤០​និង​៤១ ស្ថិត​នៅ​ភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។
លោក​សមត្ថកិច្ច​ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ៖ ចំពោះ​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២H-៨៦១៤ បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ជាង ហួរ អាយុ​៤៤​ឆ្នាំ បម្រើ​ការងារ​ក្នុង​រោងចក្រ​ត្រី ដែល​មា​នទី​តាំងនៅ​ក្នុង​ខេត្តកំពង់ឆ្នាំង មាន​ទីលំនៅ​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ។ ហើយ​ក៏​រេ​ចង្កូត​ធ្លាក់ទឹក​ប្រឡាយ បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​រថយន្ត ។
សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ជន​រង​គ្រោះ​ខាងលើ បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្តកំពង់ឆ្នាំង ទៅ​លេង​ផ្ទះ​នៅ​ភ្នំពេញ តែ​ម្នាក់ឯង​ទាំង​យប់ តែ​ពេល​កំពុង​ធ្វើ​ដំណើរ​មិនដឹង​ជា​ហេតុ​អី ទើប​ជន​រង​គ្រោះ​បើករថយន្ត​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹក​ស្លាប់​ក្នុង​រថយន្ត​បែប​នេះ ។
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ជួល​រថយន្ត​ស្ទួ​ចម​ក​ស្ទួ​ច​យក​រថយន្ត និង​សព​ឡើង​មក​លើគោក ហើយ​បាន​ប្រគល់​សព​ទៅ​ខាង​រោងចក្រ យក​ទៅ​រក្សា​ទុក​រង់ចាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

No comments

Powered by Blogger.