អាលីហ្សា ហ្វឹកហាត់ធ្វើជាអង្គរក្ស
ថ្ងៃអង្គារ
ទី២៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៨:០០ (29-08-2017
08:00)
រាជធានីភ្នំពេញ
៖ ស្រីស្អាតអាលីហ្សាធ្វើរឿងគួរឲ្យចាប់អារម្មណ៍មួយ គឺហ្វឹកហាត់ជំនាញធ្វើជាអង្គរក្ស
ខណៈនាងជាតារាស្រីលេចធ្លោម្នាក់ក្នុងពិភពសិល្បៈ ។
អាលីហ្សា
កាលពីពេល ថ្មីៗកន្លងមកនិយាយថា «ពេលនេះតួនាទីខ្ញុំជាអង្គរក្ស
ហើយមានការពិបាកខ្លះដែរ ព្រោះយើងធ្លាប់តែស្អាត
អីុចឹងពេលទៅហ្វឹកហាត់ត្រូវការលូនបាញ់បោះ វ៉ៃទាត់ធាក់ ។
មូលហេតុដែលខ្ញុំស្រលាញ់ការងារខុសពីតារា ផ្សេងៗនេះ គឺដោយសារខ្ញុំគិតថា
នៅប្រទេសគេ មន្ត្រីរាជការ និងអង្គរក្សគេ ស្អាតៗណាស់
ហើយធម្មតាស្រីស្អាតត្រូវការនៅសុខស្រួល លាបតែឡេ តែសម្រាប់ខ្ញុំ
គឺខ្ញុំអាចបូជាសម្រស់បាន ដើម្បីចូលបម្រើការងារដែលយើងស្រឡាញ់
ហើយចិត្តយើង គឺលើកស្ទួយមុខមាត់ប្រទេសរបស់យើងដែរ
ព្រោះពេលណាដែលគណៈប្រតិភូដែលចូលមកស្រុកខ្មែរ គឺយើងមានអង្គរក្សដែល
ស្អាតៗទៅការពារ ដើម្បីឱ្យគេសរសើរថា អូ! ប្រជាជនខ្មែរ
យើងហ្វឹកហាត់ការពារមានស្នាដៃល្អ គឺយើងអាចនឹងឡើងសក្តិទៀត» ។
អាលីហ្សា
ហ្វឹកហាត់ធ្វើអង្គរក្ស ក្រោយពេលនាងឈឺចាប់រឿងស្នេហាដោយអតីតគូដណ្តឹង
លោកថៅកែកាហ្វេ«ដេនី» បានផ្តាច់ពាក្យពីនាងយ៉ាងទាន់ហន់
នៅពេលដឹងថា នាងកើតជំងឺបេះដូងរ៉ាំរ៉ៃ ត្រូវទៅព្យាបាលនៅប្រទេសថៃ
យ៉ាងទៀងទាត់ ហើយតម្រូវឱ្យលេបថ្នាំជាប្រចាំ ។ ដឹងរឿងនោះស្រាប់តែលោកដេនី
ប្រកាសផ្តាច់ស្នេហ៍ជាមួយអាលីហ្សា ហើយសុំរាប់អានគ្នាជាបងប្អូនវិញ ។
បច្ចុប្បន្នអាជីពសិល្បៈ
អាលីហ្សា មិនសូវក្រសោបដូចមុនទេ ដោយចង់ចាប់អាជីពថ្មីឱ្យរឹងមាំ ។
រីឯស្នេហាអាលីហ្សា នៅមិនទាន់បើកចិត្តទទួលយកបុរសណាទៀតទេ ៕
No comments